ព្រះសង្ឃទាំង ៥ អង្គ គឺ គឹម មឿន , យ័ញ តូន ,លី សឿង , លី វ៉ាង និង ថាច់ ថឿង នៅក្នុងតុលាការប្រជាជនបក្សកុម្មុយនិស្តវៀតណាមកាលពីថ្ងៃទី ១០ ខែឧសភា
ឆ្នាំ ២០០៧ ពីបទធ្វើបាតុកម្មក្នុងព្រឹត្តិការណ៍ ០៨ កុម្ភៈ ។


នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១២ ម្សិលមិញនេះ គណៈកម្មការសេរីភាពសាសនា
អន្តរជាតិ សហរដ្ឋអាមេរិក (USCIRF) បានស្នើឲ្យរដ្ឋការក្រុង Washington ដាក់
ប្រទេសវៀតណាមបញ្ចូលទៅក្នុងបញ្ជីនៃប្រទេសពិសេសគួរឲ្យព្រួយបារម្ភ សរសេរ
កាត់ជាភាសាអង់គ្លេសថា CPC ។ មូលហេតុដែលនាំឲ្យគណៈកម្មការមួយនេះ
លើកឡើងយ៉ាងនេះ ព្រោះរដ្ឋាភិបាលវៀតណាមនៅតែបន្តការរំលោភសិទ្ធិយ៉ាង
ធ្ងន់ធ្ងរទៅលើសេរីភាពសាសនារបស់ពលរដ្ឋ ។ 

នៅក្នុងសេចក្ដីរាយការណ៍ប្រចាំឆ្នាំ គណៈកម្មការសេរីភាពសាសនាអន្តរជាតិរបស់
សហរដ្ឋអាមេរិក បានថ្កោលទោសវៀត ណាមថា «នៅតែបង្ក្រាបទៅលើក្រុម និង
មនុស្សដែលត្រូវបានគេមើលឃើញថាជាឧបសគ្គរបស់រដ្ឋាភិបាល» ក្នុងនោះមាន
ក្រុមអ្នកគោរពសាសនា ជាដើម ។ 

របាយការណ៍បានបញ្ជាក់ថា ក្នុងមួយទសវត្សរ៍កន្លងមកនេះ សកម្មភាពគោរព
សាសនានៅវៀតណាមមានការកើន ឡើង និងរដ្ឋាភិបាលមានការយកចិត្តទុក
ដាក់គួរឲ្យកត់សម្គាល់ ។ ប៉ុន្តែ របាយការណ៍បានបញ្ជាក់ថា នៅវៀតណាម
«មនុស្ស ជាច្រើនត្រូវបានឃុំឃាំងនិងដាក់ទោស ព្រោះទាក់ទងដល់សកម្មភាព
គោរពសាសនា ឬ ក៏ជាអ្នកចលនា ដើម្បីសេរីភាព សាសនា » ។ បញ្ហាដែលគួរឲ្យ
ព្រួយបារម្ភនោះ បើតាមគណៈកម្មការនេះ សកម្មភាពសាសនាឯករាជ្យនៅវៀត
ណាម ត្រូវ បានគេចាត់ទុកថា ខុសច្បាប់ ។ 

ព្រោះតែមូលហេតុដូចបានពណ៌នាមកនេះ ទើបគណៈកម្មការនេះ សាជាថ្មីបាន
សំណូមពររដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់វៀតណាមបញ្ចូលក្នុងបញ្ជី CPC នៃ
ប្រទេសដែលគេចាត់ទុកថា មានការរំលោភសិទ្ធិសាសនាយ៉ាងធ្ងន់ធ្ងរបំផុត បន្ទាប់
ពីប្រទេស ដូចជា ,ចិន ,កូរ៉េខាងជើង, ភូមា និង អៀរ៉ង់ ជាដើម ។ 

វៀតណាមត្រូវបានសហរដ្ឋអាមេរិកដាក់បញ្ចូលក្នុងបញ្ជីខ្មៅ CPC កាលពីឆ្នាំ ២០០៤
និង ២០០៥ ហើយត្រូវបានដក ចេញវិញកាលពីឆ្នាំ ២០០៦ មុនពេលលោកប្រធា
នាធិបតីសហរដ្ឋអាមេរិក G.W. Bush ទៅវៀតណាមដើម្បីចូលរួមកិច្ចប្រ ជុំកំពូល
APEC នៅឆ្នាំ ២០០៦ ។ 

ក្នុងរបាយការណ៍ស្ដីអំពីសេរីភាពសាសនាអន្តរជាតិដែលក្រសួងការបរទេសសហរដ្ឋ
អាមេរិក បានចេញប្រកាសកាលពីខែ កញ្ញា ឆ្នាំ ២០១១ បញ្ជី CPC គ្មានឈ្មោះប្រទេស
វៀតណាមទេ មានតែប្រទេសចំនួន ៨ តែប៉ុណ្ណោះ ។ ប្រទេសទាំងនោះ មាន ភូមា ,
ចិន ,កូរ៉េខាងជើង ,Eritrea , អៀរ៉ង់ , អារ៉ាប៊ីសាអូឌិត (Saudi Arabia), ស៊ូដង់ និង
Uzbekistan ៕
Read more »
These icons link to social bookmarking sites where readers can share and discover new web pages.
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati